ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ ដែលបានលើកឡើងដោយតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ.

(ខេត្តព្រះសីហនុ): កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ ដែលបានលើកឡើងដោយតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ រួមមាន៖
-សំណើសុំបង្កើតភណ្ឋាគារគយមានដែនកំណត់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
-ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
-ការបង្កើតមន្ទីរពេទ្យសហគមន៍ក្នុងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ
-ការសម្របសម្រួលលើការដឹកជញ្ជូននៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ។
ក្នុងកិច្ចប្រជុំ លោកស្រី ផល្លា អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានលើកឡើងថា បច្ចុប្បន្ន មានក្រុមហ៊ុន សហគ្រាសជាង ២០០ក្រុមហ៊ុន បាននិងកំពុងដំណើរការនៅតំបន់សេដ្ឋពិសេសក្រុងព្រះសីហនុ ហើយលោកស្រីអះអាងថា លោកស្រីនឹងទាក់ទាញក្រុមហ៊ុនឱ្យបាន គ្រប់៣០០ក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅត្រឹមឆ្នាំ២០២៧។
ជាមួយគ្នានេះ លោកស្រី ផល្លា បានលើកឡើងដោយក្តីសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងមានការរីកចម្រើនខ្លាំង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានល្អ ដើម្បី ទាក់ទាញវិនិយោគិនដែលមានគុណភាពឱ្យមកបណ្តាក់ទុនវិនិយោគ នៅប្រទេសកម្ពុជា។ ចំណុចនេះ លោកស្រី បញ្ជាក់ថា លុះត្រាតែតំបន់ សេដ្ឋកិច្ចពិសេស មានបច្ចេកវិទ្យាទំនើបលំដាប់ខ្ពស់ផងដែរ។
ពាក់ព័ន្ធនឹងសំណើទាំង៤របស់តំបន់សេដ្ឋកិច្ចក្រុង ព្រះសីហនុនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានរំឭកកាលពីឯកឧត្តម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តជាំងស៊ូ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ ក្នុងជំនួបជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុនៃប្រទេសកម្ពុជាដោយក្នុងនោះឯកឧត្តមអភិបាលខេត្តជាំងស៊ូ បានសន្យាថា ក្នុងរយៈ ពេល៣ខែ នឹងខិតខំជំរុញអ្នកវិនិយោគមិនក្រោម៥០ក្រុមហ៊ុនទេ ឱ្យមកបណ្តាក់ទុកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា។
ផ្សាយ:ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥
រូបថត:រដ្ឋបាលខេត្តព្រះសីហនុ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី និងជាប្រធានប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(HarryVS)












