នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសឧបត្ថម្ភ ជាថវិកាចំនួន ១,២០០ (មួយពាន់ពីររយលាន រៀល) ជូនកម្លាំងជួរមុខដើម្បីលើកទឹកចិត្ត ក្នុង ការការពារបូរណអធិបតេយ្យជាតិ និងការអនុវត្ត បទបញ្ជាដែករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបររធិបតី ហ៊ុន ម៉ាណែត.

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងនូវការកោតសរសើរ ស្មារតីអង់អាច ក្លាហាន ការពារបូរណអធិបតេយ្យជាតិ និង ការអនុវត្តបទបញ្ជាដែកសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
ដើម្បីលើកទឹកចិត្តដល់កម្លាំងជួរមុខ នាយ ឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា អាវុធហត្ថសូមចូលរួមចំណែកឧបត្ថម្ភជាថវិកា ចំនួន ១,២០០ (មួយពាន់ពីររយលានរៀល) ដល់កម្លាំងជួរមុខ៕
ផ្សាយ:ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)






